ការពឹងផ្អែកលើថាមពលធ្យូងថ្មរបស់កម្ពុជា៖ បីឆ្នាំក្រោយការប្រើប្រាស់ទ្វេរដងលើផូស៊ីលឥន្ធនះ
កម្រងរូបភាពបែបសុីបអង្កេត ពីគម្រោងរោងចក្រអគ្គីសនីថាមពលធ្យូងថ្មទាំងបីនៅកម្ពុជា ដែលកំពុងជាប់គាំង ជាមួយភាពមិនច្បាស់លាស់នៅជុំវិញអនាគតថាមពលធ្យូងថ្ម។
បីឆ្នាំមុន ប្រទេសកម្ពុជាហាក់ដូចជាមិនខ្វាយខ្វល់ទៅនឹងការជំរុញឱ្យប្រើប្រាស់ថាមពលស្អាតជាសាកល ដោយបែរប្រើប្រាស់ផូស៊ីលឥន្ធនះទ្វេរដងទៅវិញ។
បន្ទាប់ពីក្រុមហ៊ុន និងស្ថានទូតនានាបានសម្តែងការព្រួយបារម្ភអំពីការប្រើប្រាស់ថាមពលធ្យូងថ្ម រដ្ឋាភិបាលកម្ពុជាបានសន្យាថា ផែនការរបស់ខ្លួនក្នុងការអភិវឌ្ឍរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មថ្មី ចំនួន៣កន្លែង ជាគម្រោងចុងក្រោយបង្អស់។
ចាប់តាំងពីឆ្នាំ ២០២០ មក ផលិតកម្មថាមពលនៅទូទាំងពិភពលោក បានបន្តធ្វើពិពិធកម្មចាកឆ្ងាយពី ការប្រើថាមពលធ្យូងថ្ម ដោយសារតម្លៃលើទីផ្សារមានការប្រែប្រួល ដែលធ្វើឱ្យកក្រើកឧស្សាហកម្មនេះ និងតម្លៃប្រេងឡើងថ្លៃ។ ទោះបីជាគម្រោងធ្យូងថ្មទាំង៣ ហាក់តស៊ូបាន ទៅនឹងគោលជំហរកាត់បន្ថយជំនួយរបស់ចិន ទៅលើរោងចក្រធ្យូងថ្មនៅក្រៅប្រទេសក៏ដោយ ក៏គម្រោងរោងចក្រអគ្គីសនីដែលនៅខេត្តកោះកុង និងឧត្តរមានជ័យ ដែលកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានោះ កំពុងញាំញីដោយការពន្យារពេលដំណើរការ។ ទន្ទឹមនឹងនោះ នៅខេត្តព្រះសីហនុ ប្រតិបត្តិការនៃរោងចក្រធ្យូងថ្មកំពុងមានសកម្មភាព ចំនួនពីររបស់កម្ពុជា មានទីតាំងនៅក្នុងស្រុកតែមួយ កំពុងបង្កក្តីបារម្ភដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមការងារ Southeast Asia Globe រាយការណ៍ពីទីតាំងនីមួយៗនៃគម្រោងទាំងបីនេះ។ ជាមួយរូបភាពសរុប ប្រមាណ ៤ ៣០០សន្លឹក ក្រុមការងារ Globe ក៏បានសំភាសន៍ និងនិយាយជាមួយមនុស្ស៣៥នាក់ រាប់ពីប្រជាពលរដ្ឋពាក់ព័ន្ធ និងប្រជានេសាទដែលជួបការលំបាក ដល់កម្មកររោងចក្រ មន្ត្រីមូលដ្ឋាន និងអ្នកជំនាញផ្នែកថាមពល។ សូមអានអត្ថបទទី១ នៃបទយកការណ៍ ការពឹងផ្អែកលើអគ្គីសនីធ្យូងថ្ម របស់ Globe ហើយបន្តមើលអត្ថបទទី២នេះ ដែលជាបទរាយការណ៍អមជាមួយរូបថត៖
ខេត្តឧត្តរមានជ័យ
នៅខេត្តឧត្តរមានជ័យ រោងចក្រអគ្គីសនីធ្យូងថ្ម ហាន សេង ដែលអាចផលិតថាមពលបាន ២៦៥មេហ្គាវ៉ាត់ ជាគម្រោងសម្រេចបានពាក់កណ្តាល បានហួសថ្ងៃកំណត់ការបិទបញ្ចប់ការសងសង់ តាំងពីឆ្នាំមុនមកម្លេះ។ ដោយសារតែជំនួយធ្លាក់ចុះ ម្ចាស់គម្រោងបានបង្វែរគម្រោងនេះ ឱ្យទៅក្រុមហ៊ុនម៉ៅការសាងសង់ថ្មីវិញ ដែលមិនត្រឹមតែបន្តការផលិតអគ្គីសនីដោយធ្យូងថ្មប៉ុណ្ណោះទេ ប៉ុន្តែក៏សម្លឹងឃើញ នូវការវិនិយោគបន្ថែម លើថាមពលសូឡានៅទីតាំងនេះផងដែរ។
«ខ្ញុំចង់ឲ្យអ្នករាល់គ្នាក្នុងសហគមន៍របស់ខ្ញុំមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែខ្ញុំក៏មានការព្រួយបារម្ភ អំពីហានិភ័យសុខភាពដល់កម្មករ និងប្រជាជនក្នុងមូលដ្ឋានផងដែរ»។ រូបភាព៖ Anton L. Delgado ផ្តល់ឱ្យ Southeast Asia Globe
ច្រេក ពេជ្យនេង
ខេត្តកោះ កុង
នៅខេត្តកោះកុង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកម្ពុជា នៅមិនទាន់បានបញ្ចប់ការសាងសង់រោងចក្រថាមពលអគ្គិសនី ៧០០ មេហ្គាវ៉ាត់ ដែលគ្រោងនឹងដំណើរការនៅឆ្នាំនេះនៅឡើយ។ ទោះបីជាយ៉ាងណា អ្នកស្រុកដែលនៅតំបន់នោះពីមុន នៅតែបន្តតវ៉ាទៅលើសំណងមិនសមរម្យ ភាពអយុត្តិធម៌ និងការបង្រ្កាបមកលើប្រជាជន នាពេលពួកគាត់ត្រូវបានគេបណ្ដេញចេញ។
ខេត្ត ព្រះសីហនុ
នៅខេត្តព្រះសីហនុ គម្រោងសាងសង់រោងចក្រអគ្គីសនីធ្យូងថ្មថាមពល ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិតែមួយ ជាមួយនឹងរោងចក្រអគ្គីសនីថាមពល ២៥០មេហ្គាវ៉ាត់ របស់ Cambodian Energy Limited (CEL) ដែលកំពុងដំណើរការស្របពេលគ្នា។ ប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវ ក៏បានបង្ហាញអំពីកង្វល់របស់ពួកគាត់ ជុំវិញនឹងផលប៉ះពាល់សុខភាព និងបរិស្ថាន ដែលបង្កឡើង ដោយរោងចក្រអគ្គីសនីធ្យូងថ្មផងដែរ។
រាយការណ៍បន្ថែមដោយ៖ Andrew Haffner និង ឡាយ សុផាន់ណា
អត្ថបទនេះទទួលបានការគាំទ្រពីជំនួយ News Reporting Pitch Initiative ពីមូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ Konrad-Adenauer-Stiftung ប្រចាំកម្ពុជា